អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Friday, November 15, 2013

Apple ចេញ​ទាំង iOS 7.0.4 និង iOS 6.1.5 កែលំអ bug លើ FaceTime

ប្រព័ន្ធ​ប្រតិបត្តិការ​សម្រាប់​តែ iDevice គឺ iOS ថ្ងៃ​នេះ​ត្រូវ​បាន Apple ដាក់​ចេញ​ជំនាន់​ថ្មី​ទៀត​ហើយ នោះ​គឺ iOS 7.0.4 ជា​មួយ​កំណែ​លំអ​រឹតតែ​ប្រសើរ​ជាង​ជំនាន់​មុនៗ ដើម្បី​ដោះ​ស្រាយ​​​បញ្ហា bug ​លើ FaceTime។
អត្ថបទ៖ iOS 7 ទោះ​មិន​ទាន់ Jailbreak ​ក៏​អាច​ទាញ​យក app ហ្រ្វីៗ​បាន​ដែរ

បន្ទាប់​ពី​បាន​ចេញ iOS 7.0.3 ប៉ុន្មាន​សប្ដាហ៍​រួច​មក ឥឡូវ​ក្រុមហ៊ុន​ដាក់​ចេញ​ឱ្យ​អតិថិជន​របស់​ខ្លួន​អាច update ឡើង​ទៅ iOS 7.0.4 ទៀត​ហើយ។ ការ update អាច​ធ្វើ​ទៅ​បាន​ដោយ​ចូល​តាម Settings → General → Software Update ឬ​ដោយ​ប្រើ​កម្មវិធី iTunes នៅ​លើ​កុំព្យូទ័រ​ក៏​បាន។
អត្ថបទ៖ Apple បាត់​ជើង​ខ្លាំង​ខាង​ iOS ​បទពិសោធន៍ ២៣ឆ្នាំ​​
ដើម្បី update iDevice របស់​អ្នក​ទៅ​តាម​ស៊េរី​ផ្សេងៗ​គ្នា សូម​ជ្រើសរើស​តំណភ្ជាប់​ខាង​ក្រោម៖
iOS 7.0.4 Download Links:
ស្រប​គ្នា​នេះ​ដែរ Apple ថែម​ទាំង​បាន​ដាក់​ចេញ​ប្រព័ន្ធ​ប្រតិបត្តិ iOS 6.1.5 សម្រាប់ iPod touch 4 ដែល​ជួសជុល​កំហុស​នៅ​លើ FaceTime ផង​ដែរ។ ដើម្បី​ទាញ​យក សូម​ ចុច​ត្រង់​នេះ
អត្ថបទ៖ Apple អញ្ជើញ​​កូន​ខ្មែរ​មួយ​​រូប​ចូល​រួម​វេទិកា iOS 7 Tech Talks នៅ​ចិន​
FaceTime ជា​សេវាកម្ម​ទំនាក់ទំនង​តាមបែបវីដេអូ មើល​មុខ​គ្នា​បាន​(Video Calling) របស់​Apple។ តម្រូវការ​ចាំបាច់​ដែល​អតិថិជន​Apple អាច​ប្រើ​សេវាកម្ម​នេះ​បាន​គឺ៖
@.សម្រាប់​ទូរស័ព្ទ​ដៃiPhone: ត្រូវការ​លេខ ទូរស័ព្ទ​
@.សម្រាប់​iPod Touch 4, iPad និង​Mac(Beta): ត្រូវការ​Apple ID ជំនួស​ឲ្យ​លេខ​ទូរស័ព្ទ។ អាន​លំអិត​សូម​ ចុច​ត្រង់​នេះ

0 comments:

Post a Comment