អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Friday, November 15, 2013

Acer ចេញ Tablet ​កាត់ Ultrabook ទុក​បំបាក់​ Surface 2 បើក​ចំហ

 ទីផ្សារ​ផលិតផល​អេឡិចត្រូនិក​ប្រភេទ Tablet ហាក់​ចាប់​កក្រើក​យ៉ាង​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ក៏​ជា​ហេតុ​មួយ​ដែល​នាំ​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ ប្រកួត​ប្រជែង​គ្នា​តាម​រយៈ​ការ​អភិវឌ្ឍន៍ Tablet ស៊េរី​ថ្មីៗ​រឹត​តែ​មាន​លក្ខណៈ​សម្បត្តិ​ពិសេស មុខងារ​កាន់​តែ​ច្រើន​សំបូរ​បែប។ ជាក់​ស្ដែង Acer ថ្ងៃ​នេះ បាន​ប្រកាស​ចេញ Tablet កូន​កាត់​ឈ្មោះ X313 ទុក​ប្រកួត​ប្រជែង Tablet Surface 2 ​បើក​ចំហ​ដោយ​ពឹងផ្អែក​លើ​ចំណុច​ពិសេសៗ​ដូច​ខាង​ក្រោម៖

អត្ថបទ៖ Acer បង្ហាញ tablet ​ធូរ​ថ្លៃ​ត្រឹមតែ ១៥០ដុល្លារនៅ​ CES
Acer TravelMate X313
- អេក្រង់​ប្រភេទ LCD (Active, Color, Backlit, LED) ទំហំ ១១អ៊ីញ​ជា​មួយ resolution 1366 x 768px
- បំពាក់ chip ជំនាន់​ចុង​ក្រោយ​ដំណើរការ​បាន​យ៉ាង​លឿន​របស់ Intel គឺ Haswell ជា​មួយ CPU Ivy Bridges Core i5
- ប្រព័ន្ធ​ប្រតិបត្តិការ Windows 8
- មាន Webcam
- តំណភ្ជាប់៖ 802.11 b, g, n (2.4,5GHz)
- ផ្ទុក​ទិន្នន័យ​ដោយ SSD ទំហំ 120GB ធំ​ជាង Surface 2 ដែល​មាន​ត្រឹម 64GB
- ទម្ងន់ ០,៧គីឡូ
- តម្លៃ​របស់ Acer X313 មាន​តម្លៃ ៩៥០ដុល្លារ
បើ​ទោះ​បី Acer កំពុង​ជួយ​បញ្ហា​នៅ​ក្នុង​ក្រុមហ៊ុន ដោយ​នាយក​ប្រតិបត្តិ​លោក J.T Wang បាន​ប្រកាស​នឹង​លាលែង​តំណែង​របស់​លោក​នៅ​ឆ្នាំ​ក្រោយ ដោយ​សារ​លទ្ធផល​ហិរញ្ញវត្ថុ​មិន​សម​ដូច​បំណង តែ​ក្រុមហ៊ុន​តៃវ៉ាន់​នេះ​មិន​រាថយ​ឡើយ ពោល​នៅ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​បង្កើត​ផលិតផល​បច្ចេកវិទ្យា​ថ្មីៗ​ប្រកប​ដោយ​គំនិត​ច្នៃប្រឌិត​ដូច​ជា Tablet កាត់ Ultrabook ឈ្មោះ TravelMate X313 នេះ​ជា​ដើម។
អត្ថបទ៖ CEO របស់ Acer ចេញ​ពី​តំណែង​ដោយ​សារ​​​លក់ PC មិន​សម​បំណង
តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ ជា​មួយ​លក្ខណៈ​សម្បត្តិ​របស់ X313 ខាង​លើ​នេះ? តើ​អាច​យក​ឈ្នះ Microsoft Surface Pro 2 បាន​ដែរ​ឬ​ទេ?

0 comments:

Post a Comment